រហ័ស ងាយស្រួល និងមានសុវត្ថិភាព

ឃ្វីក វ៉លឡែត គឺជាកាបូបអេឡិចត្រូនិកដែលបានបង្កើតឡើងដើម្បីសម្រួលដល់ការទូទាត់អានកូទឹក/ភ្លើងនៅក្នុងក្រុងប៉ោយប៉ែតអោយកាន់តែមានភាពងាយស្រួលជាងមុន។

សេវាកម្ម

ទូទាត់ថ្លៃទឹក

លោកអ្នកអាចធ្វើការបង់ទឹកជាមួយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ

ចំណាំ៖ សម្រាប់អតិថិជនដែលរស់នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យតែប៉ុណ្ណោះ។

ទូទាត់ថ្លៃភ្លើង

លោកអ្នកអាចធ្វើការបង់ភ្លើងជាមួយក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ

ចំណាំ៖ សម្រាប់អតិថិជនដែលរស់នៅក្រុងប៉ោយប៉ែត និងកូនដំរី ខេត្ដបន្ទាយមានជ័យតែប៉ុណ្ណោះ។

ការប្រើប្រាស់

ការកំណត់

លោកអ្នកអាចធ្វើការកំណត់ផ្សេងៗដូចជា ភាសា សារជូនដំណឹង ធ្វើការកែប្រែព័ត៌មានផ្ទាល់ខ្លួនជាដើម

ចូល

បញ្ចូលលេខទូរសព្ទដែលត្រឹមត្រូវ

ប្រតិបត្តិការ

លោកអ្នកអាចមើលឃើញរាល់ប្រតិបត្ដិការទាំងអស់បាន

ទំព័រដើម

បន្ទាប់ពីចូល អ្នកនឹងឃើញទំព័រដើម

សំណួរដែលគេច្រើនសួរ

តើអ្វីទៅជាកម្មវិធី ឃ្វីក វ៉លឡែត?

ឃ្វីក វ៉លឡែត គឺជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទាត់វិក្កយបត្រតទឹកជាមួយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ និងភ្លើងជាមួយក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ បានយ៉ាងរហ័ស និងងាយស្រួល។

តើខ្ញុំអាចចុះឈ្មោះនៅលើកម្មវិធី ឃ្វីក វ៉លឡែត ដោយរបៀបណា?

ការចុះឈ្មោះទៅកាន់កម្មវិធី Quick Wallet គឺសាមញ្ញ និងងាយស្រួល! គ្រាន់តែធ្វើតាមជំហានខាងក្រោម៖

  • បញ្ចូលលេខទូរសព្ទដែលត្រឹមត្រូវ
  • បញ្ចូលលេខកូដផ្ទៀងផ្ទាត់ដែលបានផ្ញើទៅកាន់លេខទូរសព្ទរបស់អ្នក
  • បញ្ចូលនាមខ្លួន និងនាមត្រកូលរបស់អ្នក
  • បង្កើតលេខសុវត្ថិភាព
  • បញ្ចូលលេខសុវត្ថិភាពបញ្ជាក់

នៅពេលបញ្ចប់ អ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាកម្ម ឃ្វីក វ៉លឡែត តាមរយៈកម្មវិធី ឃ្វីក វ៉លឡែត របស់អ្នក!

តើខ្ញុំអាចចាប់ផ្តើមប្រើកម្មវិធី ឃ្វីក វ៉លឡែត ដោយរបៀបណា?

គ្រាន់តែទាញយកកម្មវិធី ឃ្វីក វ៉លឡែត ពី Google Play សម្រាប់ Android និង App Store សម្រាប់ IOS ។

កម្មវិធីអាចប្រើបានដោយឥតគិតថ្លៃនៅលើ App Store & Play Store